The laws - khmer

ច្បាប់​ស្តី​ពី​ការ​រក្សា​ចន្លោះ​សុវត្ថិភាពនៅពេល​ជែង​គ្នា​ឋិត​ជាធរមាន​នៅ​រដ្ឋ​វិកថូរៀ។ ប្រសិន​បើ​អ្នក​បើក​យានយន្ត​ ឬ​បើក​ម៉ូតូ​ អ្នក​ត្រូវ​តែ​រក្សា​គម្លាត​ជែង​ 1ម៉ែត្រពីអ្នក​ជិះ​កង់​នៅ​ក្នុង​តំបន់​ដែល​កំណត់​ល្បឿនបើកមិនឱ្យលើសពី​ 60គ.ម/ម៉ោង និង​គម្លាត 1.5ម៉ែត្រ​ក្នុង​តំបន់​ដែល​កំណត់​ល្បឿន​បើកលើស​ពី 60គ.ម/ម៉ោង។

ការ​ធ្វើ​រឿងងាយ​សាមញ្ញដូចជា​ការ​ផ្តល់​គម្លាត​ដល់អ្នក​ជិះកង់​អាច​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​ក្នុង​ការ​ធានា​ថា​យើងអាច​ទៅ​ដល់​ផ្ទះវិញដោយ​សុវត្ថិភាព​ទាំង​អស់​គ្នា។

អ្នក​ជិះ​កង់​គឺជាក្រុម​​ងាយ​រង​គ្រោះ​បំផុត​មួយដោយសារ​គ្រោះ​ថ្នាក់​តាម​ដង​ផ្លូវ​​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ទាំង​ឡាយ។ ពេល​បុក​គ្នា​ដោយ​សារ​ជិះ​កង់ អ្នក​អាចរង​របួស​ធ្ងន់​ ឬ​អាច​បាត់​បង់​ជីវិត​​ជាង​អ្នក​ជិះយានយន្ត។ ថ្វីបើឧប្បត្តិហេតុកើតឡើង​ដោយ​សារ​ការ​ជែង​គ្នា​មិន​មែន​ជា​មូល​ហេតុ​ចម្បង​នៃ​ការ​រង​គ្រោះប៉ះទង្គិចតាមដងផ្លូវចំពោះ​​អ្នក​ជិះកង់ក្ដី ក៏អ្នក​ជិះ​កង់​អាច​នឹង​ងាយ​រង​គ្រោះ​នៅ​ក្នុងស្ថានភាពនៃ​ការ​ជែង​គ្នាដែរ។ ចំពោះ​អ្នក​ជិះក​ង់ នៅពេល​មានយាន​យន្ត​បើក​បរ​ក្នុង​ល្បឿន60គ.ម/ម៉ោង ឬ​លើស​ 60គ.ម/ម៉ោង ​ដែលកំពុងបើកចូលមកកាន់តែ​ជិត​ពី​​ក្រោយ ដោយខ្លួនមើលមិនឃើញ គឺជារឿងមួយគួរឱ្យភិតភ័យ។ យានយន្ត​​ដែលមានទ្រង់ទ្រាយធំជាងខ្លួន រួមជាមួយនឹង​ល្បឿន​លឿន​អាច​ប្រៀបបាននឹង​សម្ពាធ​រលកគំរាម​កំហែងឲ្យ​អ្នក​ជិះកង់បាត់បង់​លំនឹង។

ការ​បាត់​បង់​ជីវិត​ដោយសារការធ្វើដំណើរតាម​​ផ្លូវ​ត្រូវ​បាន​កាត់​បន្ថយ​ចំពោះ​អ្នក​ប្រើប្រាស់​ផ្លូវ​គ្រប់​ប្រភេទ​នៅ​ឆ្នាំ​2020 លើក​លែង​តែ​អ្នក​ជិះកង់​ប៉ុណ្ណោះ។ នៅ​ឆ្នាំ 2020 មាន​អ្នក​ជិះកង់​ចំនួន 13​នាក់​បាន​បាត់​បង់​ជីវិតតាម​ដង​ផ្លូវ​របស់​យើង។

ហេតុអ្វីបានជាមានការដាក់ឲ្យអនុវត្តច្បាប់នេះ?

ប្រាកដ​ណាស់ ប្រសិន​បើ​អ្នកបើក​ម៉ូតូ រថយន្ត​ដឹក​ទំនិញ ឬ​រថយន្ត​ក្រុង ច្បាប់​នេះ​ក៏​នឹង​អនុវត្ត​ចំពោះ​អ្នក​ផង​ដែរ។ នេះ​មាន​ន័យ​ថា​ប្រសិន​បើ​អ្នក​បើក​បរ​តាម​ផ្លូវ​ដែល​មានកំណត់​ល្បឿន​មិនឱ្យលើសពី 60គ.ម/ម៉ោង  អ្នក​ត្រូវ​តែ​រក្សា​គម្លាត​ 1ម៉ែត្រ​នៅ​ពេល​ជែង។ ប្រសិន​បើ​អ្នក​បើក​បរ​លើ​ដង​ផ្លូវដែល​មានកំណត់​ល្បឿន​លើស​ពី 60គ.ម/ម៉ោង អ្នក​ត្រូវ​តែ​ទុក​គម្លាតជែង 1.5ម៉ែត្រ។

អ្នក​បើក​រថយន្ត​ក្រុង ឬ​រថ​យន្ត​ដឹក​ទំនិញ​អាច​នឹង​ត្រូវ​ទុក​ចន្លោះ​កាន់​តែ​ធំ​ជាង​ចន្លោះ​អប្បបរមា​ដើម្បី​ឲ្យ​អ្នក​ជិះ​កង់​មាន​សុវត្ថិភាព។

តើច្បាប់នេះអនុវត្តលើអ្នកបើកម៉ូតូ អ្នកបើករថយន្តដឹកទំនិញ និងរថយន្តក្រុងដែរឬទេ?

ប្រាកដ​ណាស់ ប្រសិន​បើ​អ្នកបើក​ម៉ូតូ រថយន្ត​ដឹក​ទំនិញ ឬ​រថយន្ត​ក្រុង ច្បាប់​នេះ​ក៏​នឹង​អនុវត្ត​ចំពោះ​អ្នក​ផង​ដែរ។ នេះ​មាន​ន័យ​ថា​ប្រសិន​បើ​អ្នក​បើក​បរ​តាម​ផ្លូវ​ដែល​មានកំណត់​ល្បឿន​មិនឱ្យលើសពី 60គ.ម/ម៉ោង  អ្នក​ត្រូវ​តែ​រក្សា​គម្លាត​ 1ម៉ែត្រ​នៅ​ពេល​ជែង។ ប្រសិន​បើ​អ្នក​បើក​បរ​លើ​ដង​ផ្លូវដែល​មានកំណត់​ល្បឿន​លើស​ពី 60គ.ម/ម៉ោង អ្នក​ត្រូវ​តែ​ទុក​គម្លាតជែង 1.5ម៉ែត្រ។

អ្នក​បើក​រថយន្ត​ក្រុង ឬ​រថ​យន្ត​ដឹក​ទំនិញ​អាច​នឹង​ត្រូវ​ទុក​ចន្លោះ​កាន់​តែ​ធំ​ជាង​ចន្លោះ​អប្បបរមា​ដើម្បី​ឲ្យ​អ្នក​ជិះ​កង់​មាន​សុវត្ថិភាព។

ពិតជាបាន។ អ្នក​បើក​បរ និងអ្នកបើកម៉ូតូ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​បើក​ឆ្លង ​គំនូស​កណ្តាល​ ដោយ​រួម​ទាំង​គំនូស​ជាប់ និង​គំនូស​ត្រួត​ពីរ​ជាន់ គំនូស​ជាប់​បែង​ចែក​គន្លង និង​គំនូស​កោះ(painted islands)​នៅ​ពេល​ជែង​អ្នក​ជិះ​កង់ ប៉ុន្តែ​គេ​អាច​ធ្វើ​បែប​នេះ​បាន​តែ​ក្នុង​ករណី​ដែល​គេ​អាច​មើល​ឃើញ​ទិដ្ឋភាពខាង​មុខ​បាន​ច្បាស់ ហើយ​អាច​ជែង​បាន​ដោយ​សុវត្ថិភាព​តែប៉ុណ្ណោះ។

ច្បាប់​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ​ជោគ​ជ័យ​នៅរ​ដ្ឋ​ផ្សេង​ ហើយ​យើង​បាន​ធ្វើ​ការ​ជាមួយ​អ្នក​ពាក់​ព័ន្ធ​សំខាន់ៗ និង​ដៃ​គូ​សុវត្ថិភាពនៃការ​បើកបរតាម​ផ្លូវ​របស់​យើង​ដើម្បីធានា​ថា​​ច្បាប់​នេះអាចដាក់ឱ្យអនុវត្ត​បាន​ដោយ​ជោគ​ជ័យ​នៅ​រដ្ឋ​វិកថូរៀ។

តើខ្ញុំអាចបើកឆ្លងបន្ទាត់ត្រួតពីរជាន់បានឬទេពេលជែង?

ជន​ទាំង​ឡាយ​ណា​ដែល​មិន​គោរព​តាម​ច្បាប់​នេះ​នឹង​ទទួល​ពិន័យជាអតិបរមា​ពី​តុលាការ​នូវ​ឯកតា​ផាក​ពិន័យចំនួន​ 10ឯកតា​ពិន័យ ($1652) ឬ​ការ​ពិន័យ​នៅ​នឹង​កន្លែង​ 2 ឯកតា​ពិន័យ ($330)។ ​ពិន័យ​ចំពោះបទល្មើសនៃ​ការ​ជែង​មិន​ត្រឹម​ត្រូវ​នឹង​ត្រូវ​ដក​ពិន្ទុ​លើ​ប័ណ្ណ​បើក​បរ​ចំនួន 2ពិន្ទុ។ ការ​ផាក​ពិន័យ​នេះ​គឺដូច​គ្នា​ទៅនឹង​ការផាក​ពិន័យ​បច្ចុប្បន្ន​នេះ​ចំពោះ​ការ​ជែង​រថយន្ត​ផ្សេង​ដោយ​មិន​ទុក​ចន្លោះ​ សម​ល្មម។

ព័ត៌មាន​បន្ថែម​ស្តី​ពីការផាក​ពិន័យ​មាន​នៅ​ គេហទំព័រវិករ៉ូដ (VicRoads website)

តើមានការផាកពិន័យអ្វីខ្លះ?

ប្រាកដ​ណាស់។ ​អ្នក​ត្រូវ​ទុក​ចន្លោះ​បើមាន​នរណាម្នាក់កំពុង​ធ្វើដំណើរ​នៅលើ​គន្លង​កង់។ ពេល​ខ្លះ​អ្នក​ជិះ​កង់​ជិះ​ទៅ​ក្បែរជាយ​ម្ខាង​ទៀត​នៃ​គន្លង​ដើម្បី​គេច​កុំ​ឲ្យ​ប៉ះ​គ្នា​ពេល​មាន​គេ​បើក​ទ្វារ​រថ​យន្ត។

តើខ្ញុំត្រូវទុកចន្លោះដល់អ្នកធ្វើចរាចរណ៍លើគន្លងកង់ដែរឬទេ?

ប្រាកដ​ណាស់។ ​អ្នក​ត្រូវ​ទុក​ចន្លោះ​បើមាន​នរណាម្នាក់កំពុង​ធ្វើដំណើរ​នៅលើ​គន្លង​កង់។ ពេល​ខ្លះ​អ្នក​ជិះ​កង់​ជិះ​ទៅ​ក្បែរជាយ​ម្ខាង​ទៀត​នៃ​គន្លង​ដើម្បី​គេច​កុំ​ឲ្យ​ប៉ះ​គ្នា​ពេល​មាន​គេ​បើក​ទ្វារ​រថ​យន្ត។

ប្រាកដ​ណាស់។ តាមច្បាប់ អ្នក​ជិះ​កង់​នៅ​តែ​អាច​ជិះ​ទន្ទឹម​គ្នា​បាន ។ ជាទូទៅ​វាជាជម្រើស​ប្រកប​ដោយសុវត្ថិភាព​បំផុត​ពីព្រោះ​ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ធ្វើ​បើកបរឯទៀត ​មើល​ឃើញ​កាន់​តែ​ច្បាស់​ និង​ធ្វើ​ឲ្យ​អ្នក​ជិះ​កង់​មាន​សុវត្ថិភាព​ចាកផុតពី​ប្រភព​គ្រោះ​ថ្នាក់​ផ្សេងៗនៅគែមឬ​កៀន​ផ្លូវ។ អ្នក​ជិះ​កង់​ក៏​ត្រូវ​គិត​ពីចរាចរណ៍​ពីក្រោយ​គេផងដែរ ហើយ​ផ្លាស់​ទៅ​ជិះ​ជាជួរ​វិញប្រសិនបើ​មាន​ចរាចរណ៍​ជាជួរ ឬ​ធ្វើ​ឲ្យ​ការ​ជែង​មាន​ភាព​ងាយ​ស្រួល​ជាង។

តើពលរដ្ឋអាចជិះកង់ទន្ទឹមគ្នាបានឬទេ?

មិន​ចាំ​បាច់​ទេ ពីព្រោះ​អ្នក​នៅក្នុង​រថយន្ត​គ្មាន​ហានិភ័យ​ក្នុង​ការ​រង​របួស​ទេ​ប្រសិន​បើ​អ្នក​ជិះ​កង់​ជែង​ក្បែរ​រថយន្ត​ខ្លួន។ នៅ​ពេល​អ្នក​ជិះ​កង់​ជែងរថ​យន្ត​ គេ​ត្រូវ​ប្រុង​ប្រយ័ត្ន​ថា​តើ​គេ​ត្រូវ​ទុក​ចន្លោះប៉ុនណារវាង​ខ្លួន​គេ និង​យាន​យន្តឯទៀត ជាពិសេស​ក្នុងករណី​ដែល​គេ​ត្រូវ​ដូរ​គន្លង​ចុះឡើង ប៉ុន្តែ​ច្បាប់​នេះ​អនុវត្ត​ចំពោះតែ​យាន​យន្ត​ប្រើ​ម៉ាស៊ីន មិន​អនុវត្ត​ចំពោះ​អ្នក​ជិះកង់​ទេ។ អ្នក​ជិះ​កង់​គួរ​តែ​រង់​ចាំ​ក្រោយ​យាន​យន្តជានិច្ច ប្រសិន​បើ​យាន​យន្ត​ផ្តល់​សញ្ញា​បត់ ហើយមិន​ត្រូវ​រង់​ចាំ​ទន្ទឹម​នឹង​យាន​យន្ត​នោះទេ។

តើអ្នកជិះកង់ត្រូវទុកចន្លោះឲ្យអ្នកបើកបរយានយន្តដែរឬទេ?

មិន​ចាំ​បាច់​ទេ ពីព្រោះ​អ្នក​នៅក្នុង​រថយន្ត​គ្មាន​ហានិភ័យ​ក្នុង​ការ​រង​របួស​ទេ​ប្រសិន​បើ​អ្នក​ជិះ​កង់​ជែង​ក្បែរ​រថយន្ត​ខ្លួន។ នៅ​ពេល​អ្នក​ជិះ​កង់​ជែងរថ​យន្ត​ គេ​ត្រូវ​ប្រុង​ប្រយ័ត្ន​ថា​តើ​គេ​ត្រូវ​ទុក​ចន្លោះប៉ុនណារវាង​ខ្លួន​គេ និង​យាន​យន្តឯទៀត ជាពិសេស​ក្នុងករណី​ដែល​គេ​ត្រូវ​ដូរ​គន្លង​ចុះឡើង ប៉ុន្តែ​ច្បាប់​នេះ​អនុវត្ត​ចំពោះតែ​យាន​យន្ត​ប្រើ​ម៉ាស៊ីន មិន​អនុវត្ត​ចំពោះ​អ្នក​ជិះកង់​ទេ។ អ្នក​ជិះ​កង់​គួរ​តែ​រង់​ចាំ​ក្រោយ​យាន​យន្តជានិច្ច ប្រសិន​បើ​យាន​យន្ត​ផ្តល់​សញ្ញា​បត់ ហើយមិន​ត្រូវ​រង់​ចាំ​ទន្ទឹម​នឹង​យាន​យន្ត​នោះទេ។

គ្មាន​ទេ។ ច្បាប់​នេះបង្កើតឡើង​សម្រាប់ឱ្យយើងចេះ​ប្រើប្រាស់​ដង​ផ្លូវ​រួម​គ្នា​ដោយ​សុវត្ថិភាព។ វាជា​វិធី​ងាយៗដែលត្រូវ​យល់​ទាំង​អស់​គ្នា ប្រសិន​បើការ​ជែង​គ្មាន​សុវត្ថិភាព​ទេ ត្រូវ​បន្ថយ​ល្បឿន ត្រូវ​​អត់​ធ្មត់​ និង​រង់​ចាំ​រហូត​ដល់​ខាង​មុខ​ស្រឡះ​ល្អ​ ហើយមាន​សុវត្ថិភាព​ពេល​ជែង។ អ្នក​ប្រហែលជាត្រូវ​រង់​ចាំ​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​ ​ហើយការ​រង់​ចាំ​នេះ​ទំនងជា​មិន​ប៉ះពាល់​ដល់​ពេល​វេលា​ដែល​អ្នក​ត្រូ​វទៅ​ដល់​ទីតាំង​ណា​មួយ​ឡើយ។ តែការ​ទុក​ចន្លោះ​ឲ្យ​គ្នា​អាច​ជួយ​សង្រ្គោះអាយុ​ជីវិត​បាន។

តើការធ្វើបែបនេះធ្វើឲ្យអ្នកបើកបរមានហានិភ័យដែរឬទេ?

គ្មាន​ទេ។ ច្បាប់​នេះបង្កើតឡើង​សម្រាប់ឱ្យយើងចេះ​ប្រើប្រាស់​ដង​ផ្លូវ​រួម​គ្នា​ដោយ​សុវត្ថិភាព។ វាជា​វិធី​ងាយៗដែលត្រូវ​យល់​ទាំង​អស់​គ្នា ប្រសិន​បើការ​ជែង​គ្មាន​សុវត្ថិភាព​ទេ ត្រូវ​បន្ថយ​ល្បឿន ត្រូវ​​អត់​ធ្មត់​ និង​រង់​ចាំ​រហូត​ដល់​ខាង​មុខ​ស្រឡះ​ល្អ​ ហើយមាន​សុវត្ថិភាព​ពេល​ជែង។ អ្នក​ប្រហែលជាត្រូវ​រង់​ចាំ​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​ ​ហើយការ​រង់​ចាំ​នេះ​ទំនងជា​មិន​ប៉ះពាល់​ដល់​ពេល​វេលា​ដែល​អ្នក​ត្រូ​វទៅ​ដល់​ទីតាំង​ណា​មួយ​ឡើយ។ តែការ​ទុក​ចន្លោះ​ឲ្យ​គ្នា​អាច​ជួយ​សង្រ្គោះអាយុ​ជីវិត​បាន។

តើ​អ្នក​ជិះ​កង់​ត្រូវ​អនុវត្ត​តាម​ច្បាប់​អ្វី​ខ្លះ?

  • អ្នក​ជិះ​កង់​ត្រូវ​គោរព​តាម​ច្បាប់​ចរាចរណ៍ដូចគ្នា​នឹង​អ្នក​បើក​យាន​យន្តឯទៀត​ដែរ។
  • ច្បាប់អនុញ្ញាត​ឲ្យអ្នកជិះកង់​ជិះ​ទន្ទឹម​គ្នា​ពីរនាក់បាន ដរាប​ណា​គេ​អាច​រក្សា​ចន្លោះ​រវាង​កង់​ទាំង​ពីរ​មិនឱ្យលើសពី 1.5ម៉ែត្រ។
  • អ្នក​ជិះ​កង់​អាច​ធ្វើ​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​ភាគ​ច្រើន​បំផុត​នៅ​រដ្ឋ​វិកថូរៀ ដូចជា​តាម​គន្លង​រថយន្ត​ក្រុង និងនៅ​តាម​ដង​ផ្លូវ​ដើរ​រួម​គ្នា។ អ្នក​ជិះកង់​មិន​អាច ជិះ​តាម​ផ្លូវ​ល្បឿន​លឿន​ក្នុង​ក្រុង(freeways) ផ្លូវ​ល្បឿន​លឿន ឬ​តាម​ដង​ផ្លូវ​ផ្សេង​ទៀត​ដែល​មាន​ស្លាក​សញ្ញា មិន​អនុញ្ញាត​ឲ្យ​ជិះ​កង់​។ នៅតាមផ្លូវដែល​​គ្មានការអនុញ្ញាត​ឲ្យ​ជិះ​កង់​នោះនឹង​មាន​ស្លាក​សញ្ញាបង្ហាញថា “កង់​មិន​អាច​ធ្វើ​ដំណើរ​ហួស​ពីចំណុច​ផ្លូវ​ល្បឿន​លឿន​នេះ​បាន​ទេ លើក​លែង​តែ​មាន​ការ​អនុញ្ញាត​ប៉ុណ្ណោះ។”
  • ប្រសិន​បើ​អ្នក​ជិះ​ចូលទៅជិត​យាន​យន្ត​ដែល​ត្រូវ​បត់​ឆ្វេង អ្នក​មិន​ត្រូវ​ជែង​ខាង​ឆ្វេង​ជាដាច់ខាតទេ។​ ត្រូវ​អនុញ្ញាត​ឲ្យ​រថ​យន្ត​នោះបត់​សិន​មុន​នឹង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។
  • នៅ​តាម​ដង​ផ្លូវ​​មាន​តែ​មួយ​គន្លង​ដែល​ធ្វើ​ដំណើរ​តាម​ទិស​ស្រប​​គ្នា ​អ្នក​ត្រូវ​តែ​រក្សា​ចន្លោះ​ឲ្យ​បាន​ឆ្ងាយ​ដើម្បីសុវត្ថិភាព​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។
  • ប្រសិន​បើ​អ្នក​កំពុង​ជិះ​នៅ​តាម​ដង​ផ្លូវមួយ​ដែលមាន​ពីរគន្លង ឬ​ច្រើន​គន្លង អ្នក​អាច​ជិះ​នៅ​​ផ្នែកខាង​ឆ្វេង ឬ​ផ្នែកកណ្ដាលនៃ​គន្លង​ណាមួយ ហើយ​ប្រើគន្លង​នៅខាង​ស្តាំដៃ​ដើម្បី​​បត់​ស្តាំ។
  • តាមច្បាប់​ការបត់បកក្រោយហៅថា Hook Turn អាច​ធ្វើបាន នៅ​គ្រប់​ផ្លូវ​ប្រសព្វ​ទាំង​អស់ ហើយ​ត្រូវបាន​លើក​ទឹក​ចិត្ត​ចំពោះ​​អ្នក​បត់ស្តាំ​ទាំង​អស់។
  • ត្រូវ​ប្រាកដ​ថា​កង់​របស់​អ្នក​​បំពាក់​ដោយ​ភ្លើង​សញ្ញា ជាពិសេសសម្រាប់ការ​ជិះ​ពេល​យប់ ឬ​ពេល​មាន​អាកាស​ធាតុ​មិនល្អ។ ភ្លើង​ពណ៌​ស​ត្រូវ​បំពាក់​នៅ​ខាង​មុខ ហើយ​ភ្លើង​ពណ៌​ក្រហម​ត្រូវ​បំពាក់​នៅ​ខាង​ក្រោយ។
  • អ្នក​​​អាចជិះ​កង់លើ​ផ្លូវ​ដើរបាន ប្រសិន​បើ​អ្នក​អាយុ​ក្រោម 13ឆ្នាំ ឬ​ជិះ​អម​នរណា​ម្នាក់​មាន​អាយុ​ក្រោម 13ឆ្នាំ ឬ​មនុស្ស​ពេញ​វ័យ​ដែល​មាន​បំពាក់​កៅ​អី​កុមារ។ អ្នក​ក៏​អាច​ជិះកង់​នៅ​ផ្លូវ​ដើរ​បាន​ផ​ង​ដែរ​ប្រសិន​បើ​អ្នក​មាន​សំបុត្រ​ពេទ្យ​បញ្ជាក់​ថា​អ្នក​មាន​ពិការ​ភាព​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ការ​លំបាក​ជិះ​តាម​ដង​ផ្លូវ។

ព័ត៌មាន​បន្ថែមស្តីពី​ច្បាប់ និង​បទបញ្ញត្តិ​ផ្សេងៗមាន​នៅ​លើ​គេហទំព័រ  VicRoads website

Was this page helpful?

Receive information on campaigns, road safety, competitions, events and the work we do.

Subscribe